ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ២ សុំគោលការណ៍ បោះផ្សាយលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់សរុប ១២៨ ប៊ីលានរៀលស្មើរ៣២លានដុល្លារអាមេរិក

 

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា បានដឹកនាំប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី៥៦ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ។

អង្គប្រជុំបានសម្រេចអនុម័តជាគោលការណ៍ធំៗជាច្រើន ចំពោះប្រតិបត្តិការក្នុងវិស័យធនាគារ គណៈកម្មការមូលបត្រកម្ពុជា អនុម័តផ្តល់ការអនុញ្ញាតជាគោលការណ៍ លើសំណើរសុំបោះផ្សាយលក់មូលបត្របំណុលសាធារណៈ របស់ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ (ធនាគារ ABA) ដែលជាប្រភេទលក់មូលបត្របំណុលសញ្ញាបណ្ណធម្មតា គ្មានវត្ថុធានា ក្នុងអត្រាគូប៉ុងប្រចាំឆ្នាំចន្លោះពី ៧,០០% ទៅ ៧,៧៥% ក្នុងមួយឆ្នាំ ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាស ។

ពាក់ព័ន្ធគម្រោងរបស់ធនាគារទាំងពីរខាងលើនេះ គ្រោងបោះផ្សាយក្នុងទំហំទឹកប្រាក់សរុប ១២៨ ប៊ីលានរៀល ត្រូវ ប្រមាណ ៣២ លានដុល្លាអាមេរិក ដោយមានតម្លៃចារឹកក្នុងមួយឯកតាមូលបត្របំណុល ១០ម៉ឺនរៀល នឹងមានឥណទាន ប្រតិបត្តិការ ៣ឆ្នាំ ក្នុងនោះធនាគារត្រូវបន្តនីតិវិធី នៃការបោះផ្សាយលក់មូលបត្របំណុលអនុលោមតាមច្បាប់ និងបទប្បញ្ញាត្តិជាធរមាន មុនទទួលនបានការអនុញ្ញាតជាផ្លូវការ ក្នុងការចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា ។

ក្រៅពីការអនុម័តប្រតិបត្តិការរបស់ធនាគារ គណៈកម្មការមូលបត្រកម្ពុជា បានអនុម័តការងារជាច្រើនទៀតដូចជា សំណើរសុំអាជ្ញាបណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន Ganatrader Intellisysten Co., Ltd, ការសំណើរសុំអាជ្ញាបណ្ណក្រុមហ៊ុន S.J Asset Management Co., Ltd, និងក្រុមហ៊ុន OBOR Management Co., Ltd, រួមជាមួយការអនុម័ត ពីនីតិវិធីជូនដល់ក្រុមហ៊ុនផ្សេងៗទៀត ក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន ៕