លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសំណេះសំណាលផ្តាំផ្ញើឲ្យអ្នកជំងឺ ធ្វើយ៉ាងណាថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់ និងអនុវត្តិតាមការណែនាំ របស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ រីឯការចំណាយទាំងប៉ុន្មានសូមកុំមានការព្រួយបារម្ភ ព្រោះតែជីវភាពគ្រួសារអ្នកជំងឺមានការលំបាក អង្គភាពនឹងរ៉ាប់រងការចំណាយលើថ្លៃព្យាបាលទាំងស្រុង ព្រមជាមួយគ្នានោះលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក នៃមន្ទីរពេទ្យកាល់ម៉ែត បានសម្របសម្រួល សម្រាលបន្ទុក ក្នុងការសម្រាកព្យាបាល ដោយគិតតម្លៃត្រឹមតែ៥០% ប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យ ឈាង រ៉ា ដែលបានចាត់ចែងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ព្យាបាលអ្នកជំងឺយ៉ាងដិតដល់ ព្រមទាំង បានសម្រាលបន្ទុកចំណាយ លើការសម្រាកព្យាបាល ឲ្យនៅត្រឹមតែ៥០% នេះ។
ជាមួយគ្នានោះដែរ មានអ្នកជំងឺម្នាក់គ្រោះថ្នាក់ចរាចរណ៍ មកពីខេត្តកំពង់ចាម កំពុងសម្រាកព្យាល ក្នុងបន្ទប់រួមជាមួយ អ្នកជំងឺ មាស សំរាំង ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភនូវថវិកា ចំនួន១០០$ ទឹកដោះគោ០១កេស ទឹកសុទ្ធ០១កេសផងដែរ ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន មុនគ្នាមួយថ្ងៃ នៅក្នុងភូមិ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕