ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណ បក្សឃុំរកាជន្លឹង ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ចាន់ សីហា អនុប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធាន ក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅព្រឹកថ្ងៃទី៥ខែ កក្កដាឆ្នាំ២០២៦នេះបានអញ្ជេីញចូលរួមពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងពិធីបោះ ឆ្នោតនោះដែរ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល,អនុប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកាជន្លឹង,លោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល លោក ខៀវ សុខណាត អនុប្រធានប្រចាំការ សមាជិក សមាជិកាលោកប្រធានគណៈ កម្មាធិការគណបក្សឃុំ-ភូមិ សមាជិកយុវជនគណបក្សសរុបចំនួន ៣១៩នាក់។
ថ្លៃងនៅក្នុងពិធីមុនការបោះឆ្នោតចាប់ផ្តើម ឯកឧត្តម ចាន់សីហា អនុប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាលចាត់ទុកថា «ការបោះឆ្នោតនៅថ្ងៃនេះគឺបង្ហាញយ៉ាងច្បាស់នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងគណបក្សដ៏ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាមិនមែនគ្រាន់តែជាវោហារសាស្ត្រឃោសនានោះឡើយ»។
ឯកឧត្តម ចាន់ សីហា បានមានប្រសាសន៍ទៀតថា យុវជនទាំងអស់អាចប្រើប្រាស់សិទ្ធិនិងសំឡេង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្តប្រកបដោយឆន្ទៈគុណធម៌ សមត្ថភាពនិងមនសិការទទួលខុសត្រូវហើយការបោះឆ្នោតនាថ្ងៃនេះ គឺពិតជាមានសារសំខាន់សម្រាប់យុវជននៅក្នុងឃុំរកាជឆ្លឹងផងដែរ។
លើសពីនេះឯកឧត្តម ចាន់ សីហា សូមអំពាវនាវដល់បងប្អូននិងក្មួយៗដែលមាន សិទ្ធិបោះ ឆ្នោតទាំងអស់ សូមប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយមនសិការខ្ពស់ ក្នុងជ្រើសរើសបុគ្គលសក្តិសមបំផុត ដើម្បីដឹកនាំយុវជនឆ្ពោះទៅរកភាពជោគជ័យជាពិសេស យុវជនដែលទទួលបានការទុកចិត្តក្នុងថ្ងៃនេះត្រូវប្រកាន់ខ្ជាប់នូវគោល ការណ៍ “សមូហភាពដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ” និង “មតិភាគតិចគោរពមតិភាគច្រើន ។
ហេតុដូច្នោះហើយ សូមប្អូនៗត្រូវបន្តរួមគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ យើងទាំងអស់គ្នានៅតែជាមហាគ្រួសារតែមួយ ជាយុវជន គណបក្សប្រជាជនកម្ពុជាតែមួយ និងមានគោលដៅតែមួយ គឺបម្រើជាតិ និងប្រជាជន។
សម្រាប់ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ក្នុងនាមជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកាជន្លឹងបានមានប្រសាសន៍សំណេះ សំណាលជាមួយនិងយុវជនផងដែរ ដោយបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា យករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាមួយនិងប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។
ក្នុងឱកាសនោះដែរ មុនបិទបញ្ចប់នូវកម្មវិធីបោះឆ្នោតរួច ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា បានមានប្រសាសន៍សំណេះសំណាលនិងលើកទឹកចិត្តដល់យុវជនដែលជាប់ជាប្រធានចលនាយុវជនថ្មីត្រូវចូលរួមបំពេញតួនាទីតាមមាគ៌ានិងគោលនយោបាយរបស់គណបក្ស បម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ ចូលរួមកសាងកម្លាំងបក្សនឹង
ក្តាប់សភាពការណ៍ឲ្យបានក្នុងមូលដ្ឋានដែលខ្លួនរស់នៅ។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល មានបេក្ខជនឈរឈ្មោះចំនួន ១០រូបជាអង្គបោះឆ្នោតហើយក្នុងនោះជាលទ្ធផលលេខ១ ប្រធានចលនាយុវជន គឺ កញ្ញា សុភី ស្រីនិច លេខ២ លោក ប៉ុក វណ្ណរិទ្ធ អនុប្រធាន និងលេខ៣ លោក សុខ សូរិយា ជាលេខាធិការដ្ឋាន លេខ៤ កញ្ញា ចន្ថា សុវណ្ណភត្រា និងលេខ៥ កញ្ញា ឃឿន ធារី ។