លោក វណ្ណ សុខហេង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសី ហនុបានចូលជួបសម្តែងការគួរសមជាមួយអ្នកឧកញ គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២ ០១៩។
លោក វណ្ណ សុខហេង មានប្រសាសន៍ថា ថ្នាក់ដឹកនាំយើងនៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិទី២លើកទី២ ដឹកនាំដោយខ្ញុំជាប្រធាន រួមទាំងអនុប្រធាន សមាជិក សមាជិកា សភា ពាណិជ្ជកម្ម ចូលរួមសម្តែងការគួរសមជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មខេត្តផ្សេងៗទៀត រួមទាំងសមាជិក សមាជិកា។
លោកបានបន្ថែមថា ជំនួបនេះគឺ ដើម្បីពិភាក្សាពីបញ្ហាកង្វល់ផ្សេងៗរបស់វិស័យឯកជន ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។