ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន បានសម្រេចកាត់បន្ថយបុគ្គលិកប្រមាណ៦០០នាក់នៅសហរដ្ឋអាមេរិក ស្មើនឹង២ភាគ៣នៃបុគ្គលិកសរុបនៅក្នុងប្រទសមហាអំណាចមួយនេះ ដែលជាការកាត់បន្ថយបុគ្គលិកច្រើនបំផុតមិនធ្លាប់មាន ។
សេចក្តីសម្រេចក្នុងការកាត់បន្ថយបុគ្គលិកនេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ក្រុមហ៊ុន Huawei រួមទាំងសាខាជាង៤០ សាខារបស់ក្រុមហ៊ុនបច្ចេក វិទ្យាចិនមួយនេះទៅក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ។
អ្នកនាំពាក្យក្រុមហ៊ុន Huawei បានអោយដឹងថា ការកាត់បន្ថយបុគ្គលិកជាង៦០០នាក់នៅអាមេរិកនេះ ត្រូវបានធ្វើឡើងអោយស្របទៅតាមការកាត់បន្ថយប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រោយពីមានគំនាបពីរដ្ឋាភិបាលអាមេរិក ៕