ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម សូ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សខណ្ឌដូនពេញដើម្បីបូកសរុបរបាយការណ៍ សកម្មភាពអនុវត្ត និងលទ្ធផលការងារគណបក្សប្រចាំខែកក្កដា និងទិសដៅបន្តប្រចាំខែសីហា ឆ្នាំ២០២៦

ភ្នំពេញ៖ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងារបក្សចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌដូនពេញនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សខណ្ឌដូនពេញដើម្បីបូកសរុបរបាយការណ៍ សកម្មភាពអនុវត្ត និងលទ្ធផលការងារគណបក្សប្រចាំខែកក្កដា និងទិសដៅបន្តប្រចាំខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសបូកសរុបអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារបានណែនាំនិងជុំរុញក្រុមការងារ និងគណកម្មការធិការបក្សទាំងឡាយ យកចិត្តទុកដាក់អនុវត្តន៍តាមកម្មវិធី និងផែនការចាត់តាំងអនុវត្តសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧។

ឯកឧត្តមប្រធានក៏បានក៏បានឆ្លៀតណែនាំបន្ថែមដល់មូលដ្ឋានឲ្យ
បន្តជំរុញយកចិត្តទុកដាក់ក្នុងការបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែលនៅមានសេសសល់នៅក្នុងខ័ណ្ខដូនពេញឲ្យអស់។

អង្គប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់ ព្រមជាមួយនោះក៏មានការចូលរួមមតិណែនាំបន្ថែមពីឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារគណបក្សខណ្ឌ និងប្រធានគណៈកម្មាធិការបក្សសង្កាត់មួយចំនួនផងដែរ។