កាសែត Sankei Newspaper បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ ទំនងជាមិនជួបពិភាក្សាជាមួយប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅខែសីហាខាងមុខនេះទេ ។
មេដឹកនាំនៃប្រទេសទាំងពីរ នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅខែក្រោយនេះ ប៉ុន្តែលោក អាបេ នឹងមិនជួបពិភាក្សាគ្នាជាមួយលោក មូន ជេអ៊ីន ទេ លុះត្រាតែកូរ៉េខាងត្បូងបោះបង់ចោលនូវបញ្ហារវាងប្រទេសទាំងពីរកាលពីសម័យសង្គ្រាមលោកលើកទីពីរជាមុនសិន ។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ជប៉ុន និងកូរ៉េខាងត្បូង មានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយគ្នាយ៉ាងខ្លាំង ដោយសារកូរ៉េខាងត្បូងទាមទារឲ្យជប៉ុនសងជម្ងឺចិត្តកូរ៉េខាងត្បូង ពីបទបង្ខំជនជាតិកូរ៉េខាងត្បូងឲ្យធ្វើការលើសកម្លាំង ជាការឆ្លើយតប ជប៉ុនបានរឹតត្បិតការនាំចូលនូវវត្ថុធាតុកម្រសម្រាប់ផលិតទូរស័ព្ទដៃឲ្យកូរ៉េខាងត្បូង ៕