ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូលរួមសោកស្តាយ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ ញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរអ្នករបួសទាងអស់ឆាប់ជាសះស្បើយ៕