លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីជប៉ុន ដែលបានអនុម័តនៅថ្ងៃសុក្រ ទី០២ ខែសីហានេះ លើគម្រោងដកកូរ៉េខាងត្បូងចេញពីបញ្ជីស ឫបញ្ជីនៃបណ្តាប្រទេសដែលត្រូវអនុគ្រោះផ្នែកពាណិជ្ជកម្មជាមួយជប៉ុន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox Business News ។
លោកស្រី Kang Kyung-wha បានព្រមានថា កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកូរ៉េខាងត្បូង និងប្រទេសជប៉ុនអាចនឹងទទួលរងផលប៉ះពាល់ ប្រសិនបើជប៉ុនមិនដកសេចក្តីសម្រេចរបស់ខ្លួនចេញនៅពេលខាងមុខ ។
កាលពីដំបូង ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង បានកើតឡើងដោយសារពីជប៉ុនបានរឹតត្បិតការនាំចេញវត្ថុធាតុសំខាន់៣យ៉ាងសម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទទៅកូរ៉េខាងត្បូង ដែលជាការសងសឹកកូរ៉េខាងត្បូង ដែលបានសម្រេចអោយក្រុមហ៊ុនជប៉ុនសងជម្ងឺចិត្តលើការបង្ខំពលករកូរ៉េខាងត្បូងអោយធ្វើការលើសកម្លាំងកាលពីសម័យសង្គ្រាមលោកលើកទីពីរ ៕