ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ កម្ពុជាមិនមែនជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងទី៥ ខែសីហា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា កម្ពុជាមិនបណ្តោយឲ្យក្លាយជាជម្រក​ក្រុមភេរវករ និងក្រុម​លាងលុយកខ្វក់ឡើយ។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ប្រគល់សញ្ញាបត្រនៅ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «ក្រុមភេរវករបានចូលដល់បាងកក ដើម្បីរំខានរដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចា។ តែកម្ពុជា មិបណ្តោយឲ្យ ក្លាយ​ជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ»៕