ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងដំឡើងពន្ធ១០% លើទំនិញនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននៅខែក្រោយនេះ ។នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT ។
សូមបញ្ជាក់ថា ប្រទេសចិនបាននាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិក ក្នុងទឹកប្រមាណជាង៥០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយការដំឡើងតម្លៃពន្ធនាំចូលនេះ គឺជាជុំទីពីរហើយ ។
នៅជុំទីមួយ អាមេរិកបានដំឡើងតម្លៃពន្ធនាំចូលពីប្រទេសសចិនក្នុងអត្រា២៥% លើមុខទំនិញរបស់ប្រទេសចិនដែលមានតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ដែលបានចូលជាធរមានរួចហើយ ៕