ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងទី៥ ខែសីហា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា កម្ពុជាមិនបណ្តោយឲ្យក្លាយជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រនៅ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «ក្រុមភេរវករបានចូលដល់បាងកក ដើម្បីរំខានរដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចា។ តែកម្ពុជា មិបណ្តោយឲ្យ ក្លាយជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ»៕