ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៩
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា បេក្ខជននិងបេក្ខនារីអាចដាក់ពាក្យចាប់ពីថ្ងៃទី០៨ កក្កដា ដល់ ០៨ សីហា ឆ្នាំ២០១៩ (ម៉ោង៖ ព្រឹក ៧:៣០ – ១១:៣០ នាទី | រសៀល ១៤:០០ – ១៧:០០នាទី )
បេក្ខជនត្រូវមកទទួលពាក្យស្នើសុំចុះឈ្មោះប្រឡង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(នាយកដ្ឋានបុគ្គលិក) ដែលមានអាសយដ្ឋានស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងវិថីលេខ ១០៦ និងនៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ។ ព័ត៌មានបន្ថែម៖ ០១២ ៨៩៣ ០៥៧ | ០១២ ៣៩៤ ៤៤០