(ភ្នំពេញ)៖ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេ យ្យសង្គមនិយមស្រីលង្កាកាលពីថ្ងៃពុជាទី១៧ ខែសីហាឆ្នាំ២០ ១៩នេះបានស្វែងរកកាលានុវត្តភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិយោគតាមរយៈវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ដែលរៀបចំឡើងនៅសណ្ឋា គារសូហ្វីតែល។
មានប្រសាសន៍ទៅកាន់មន្រ្តីជាន់ខ្ពស់ និងតំណាងវិស័យឯកជនប្រទេសទាំងពីរប្រមាណ៥០នាក់ សម្តេចជានាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញអំពីប្រវត្តិនៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងលង្ការួមជាមួយការវិវត្តសំខាន់ៗពាក់ព័ន្ធ នឹងកានុវត្តភាពធុរកិច្ចនិងសក្តានុពលវិនិយោគក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសជុំវិញវិនិយោគនៅកម្ពុជា។
សម្ដេចតេជោបានគូសបញ្ជាក់ថា ខ្ញុំបានផឹកនាំរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលក្នុងឱកាសនោះ ខ្ញុំបានដាក់ចេញនូវវិធានមុតស្រួចមួយចំនួនចំនួនគឺ បង្កើនប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាកាតកែលម្អនិង លើកស្ទួយទៀតនូវយាកាសវិនិយោគ និងធុរកិច្ចការធ្វើពិធកម្មសេដ្ឋកិច្ចជាតិ និងឱកាសងារប្រកបដោយគុណភាពកាន់តែច្រើនទៀត ជូនប្រជាជនកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្តែងការស្វាគមន៍ចំពោះអ្នកវិនិយោគបរទេសទាំងអស់ ជាពិសេស អ្នកវិនិយោគិនស្រីលង្កា ដែលមានបំណងបណ្តាក់ទុននៅកម្ពុជា ដោយក្នុងនោះសម្តេចបានលើកទឹកចិត្តឱ្យមានពិភាក្សារវាង វិស័យឯកជនជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ចាប់ដៃគូធុរកិច្ច និងជំរុញការវិនិយោគទៅវិញទៅមក។
សម្រាប់ ឯកឧត្តម Vassifa rerEak រដ្ឋមន្ត្រីការបរទេសស្រីលង្កាបានសម្តែងសុនិយមខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-ស្រីលង្កាគ្នាការតភ្ជាប់កម្រិតតំបន់ប្រកបដោយសក្តានុ ពលរវាងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត ។