ប្រព័ន្ធផ្សព្វផ្សាយ Reutersបានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Mark Esper បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោល នៅថ្ងៃព្រហស្បតិ៍ទី ០៨ ខែសីហានេះ ។
ប្រភពដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Mark Esper ត្រូវបានធ្វើឡើងក្នុងគោលដៅពង្រឹងយុទ្ធសាស្ត្រប្រឆាំងនឹងឥទ្ធិពលយោធារបស់ប្រទេសចិន និងរុស្ស៊ីដោយបង្កើនកិច្ចស ហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងតំបន ។
ម៉ុងហ្គោល ជាប្រទេសមានទីតាំងភូមិសាស្ត្រល្អបំផុតក្នុងតំបន់ ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ចិននិងរុស្ស៊ី ដែលមនទីរបញ្ច កោណអាមេរិក បានសម្លឹងមើលអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ៕