មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលថានៅក្នុងនីតិកាលទី៦ នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤ដែលជាឧបករណ៍គោលនយោបាយដ៏សំខាន់បំផុត សម្រាប់អនុវត្តកម្មវិធីនយោយបាយរបស់ខ្លួន និងកំពុងសម្រួចឆន្ទៈយ៉ាងមោះមុតឥតរាថយ ក្នុងការបន្តជំរុញអនុវត្តការងារកែទម្រង់ស៊ជម្រៅលើគ្រប់វិស័យ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា នៅក្នុងនីតិកាលទី៦នេះនៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជាឧបករណ៍គោលនយោបាយដ៏សំខាន់បំផុតសម្រាប់ អនុវត្តកម្មវិធីនយោយបាយរបស់ខ្លួនសំដៅឆ្លើយតបទៅ នឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជា ជនផងព្រមទាំងសំដៅកសាងមូលដ្ឋានច្បាប់ទាំងងឡាយឆ្ពោះទៅគោលដៅនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្បីសម្រេចចក្ខុវិស័យប្រកបដោយមហិច្ឆិតានរាជរដ្ឋាភិបាលបាន និងកពុងសម្រួចឆន្ទៈយ៉ាងមោះមុតឥតរាថយ ក្នុងការបន្តជំរុញអនុវត្តការងារកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ និងការប្តេជ្ញាចិត្តឥតងាក រេរបស់រាជរដ្ឋាភិបាល តាមអភិក្រម “ រៀនផង ធ្វើផង ” ប្រៀបដូចជាការ“ ឆ្លងស្ទឹង ស្ទាបថ្ម”ក្នុងការខិតខំជម្នះគ្រប់ឧបសគ្គ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារផ្តល់សេវាសាធារណៈ ជូនដល់ប្រជាជន។
លើសពីនេះ ពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈនងលើកកម្ពស់សមត្ថភាពស្ថាប័ន ដែលសុទ្ធតែជាសមាសធាតុសំខាន់ ៗ នៃស្នូលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជោគជ័យ ដែលរាជរដ្ឋា ភិបាលកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបានកន្លងមកនេះ បាននឹងកំពុងបង្កើតបានជាបរិស្ថានគ្របដណ្តប់ដ៏ល្អ សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព នៃសេវាសាធារណៈក៏ដូចជាដំណើរការកែទម្រង់នានាជាពិសេសការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈ ការបនិងវិសហមជ្ឈការការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង ការងារដែលយើងសម្រេចបាននាពេលនេះ គឺស្របទៅនឹង បរិការណ៍ដែលប្រាក់បៀវត្សមន្ត្រីរាជការត្រូវបានលើកកម្ពស់ថវិកាសម្រាប់គាំទ្រដល់វិស័យអប់រំ និងវិស័យសុខាភិបាលជារួមនិងថវិកាសម្រាប់ផ្តល់ជូនដោយផ្ទាល់ដល់អង្គភាពផ្តល់សេវាសាធារណៈទាំងពីរវិស័យត្រូវបានបង្កើនឡើងក្នុងសន្ទុះលឿន ហើយដោយឡែក ចំពោះកិច្ចដំណើរការវាយតម្លៃរបស់យើងផ្ទាល់ ក៏ទទួលបានការគាំទ្រថវិកាសមរម្យផងដែរ។