លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia ត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករអាណត្តិទី៣នេះ ដោយមានការបោះកឆ្នោតគាំទ្រពីក្រុមប្រិក្សាភិបាលនិងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៣ និងបានឯកភាពគ្នាលើគោលការណ៍សម្លេងតែមួយ ហើយ គោលការណ៍រួមគ្នាសម្លេងតែមួយដើម្បីអោយដំណើរការសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣បន្តទៅមុខប្រកដោយនិរន្តរភាពនិងអាចប្រកួតប្រជែងជាមួយអន្តរជាតិ ដោយជៀសវាងការប្រកួតប្រជែងគ្នាយើងក្នុងស្រុក។
លោក សុង សារ៉ន បន្ថែមថា ដើម្បីអភិវឌ្ឍន៍វិស័យនេះបាន គឺត្រូវរួមគ្នានិងសហការគ្នាជាពិសេសនោះ សមាជិកត្រូវបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ និងក្រុមប្រឹក្សាភិបាលសហព័ន្ធអាណត្តិទី៣ឆ្នាំ២០១៩ បន្តអភិវឌ្ឍន៍ទៅមុខទៀត។
យោងតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា សហព័ន្ធស្រូវអង្ករចង់ប្រែក្លាយវិស័យស្រូវអង្ករកម្ពុជា ជាវិស័យមួយដែលមាននិរន្តភាពផ្តល់នូវប្រាក់ចំណេញកាន់តែប្រសើរ និងឈានមុខគេលើទីផ្សារក្នុងការបំពេញតម្រូវចិត្តដល់អ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់និងការអនុវត្តនូវបច្ចេកវិទ្យាទំនើប។