ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សុង​ សារ៉នប្តេជ្ញាថា ​អាណត្តិទី៣នេះនឹង​​ដោះស្រាយបញ្ហាជូនកសិករនិង​អភិវឌ្ឍ​វិស័យស្រូវអង្ករកម្ពុជា​​​

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cabodia ដែលទើប ជាប់ឆ្នោតជា​​ប្រធាន​​​សហព័ន្ធស្រូវអង្ករ​កម្ពុជាអាណត្តិទី៣ ​នៅថ្ងៃទី៩ខខែសីហានេះ​បា​នប្តេជ្ញាថា នៅ​​អាណត្តិ​ទី៣នេះ​ជា​​គឺ​​ជាអាណត្តិ​មួយ​ ដែល​ត្រូវតែ​​រៀប​ចំ​ក្រុមការងារចុះ​ទៅ​ប្រមូល​បញ្ហានិងឯក​​សារមួយចំនួន​​ដែលចាំបាច់ពាក់ព័ន្ធនិងបញ្ហាប្រឈមនានារបស់កសិករ​​​ ហើយ​ដោះ​ស្រាយ​បញ្ហាបន្ទាន់​​ បន្ទាប់​មក​រៀប​ទៀត​ផែនការ​​​ និងការជំរុញការនាំចេញទៅទី​​ផ្សារក្រៅប្រទេ​ស។

លោក​បាន​មានប្រសាសន៍​​ទៀតថា ​សហព័ន្ធស្រូវអង្ករ​និង​​ចូលរួម​ជាមួយអង្គការ​ម្ចាស់ជំនួយ​ រោងម៉ាស៊ីន​​ កិនស្រូវ​ ដើម្បីដោះស្រាយ​ទីផ្សារជូនដល់​ពួកគាត់​​ហើយ​រៀបចំការដាំដុះ​​មួយមានកិច្ចសន្យាជា​​មួយ​​​​កសិករនិងដៃគូរវិនិយោគ ​​​ដើម្បីជួយ​ដល់​ទីផ្សារនិងការប្រកួតប្រជែង។​

លើសពីនេះ​ប្រធានថ្មីបានបន្ថែមថា ​​​ការបង្កើតទីផ្សារដល់​កសិករ​តាម​រយៈការបង្កើតកិច្ចសន្យា​​កសិកម្ម​​​​​​និង​​​ទីផ្សារ​​​​​ក្នុងស្រុកគឺជារឿងសំខាន់​​​ ដែលអាចឈានដល់​ការ​​​កាត់​បន្ថយថ្លៃដើម​​ ហើយតាម​ផែនការ​សហព័ន្ធ​​នឹងរៀបចំ​ឲ្យ​ក​សិករ​ដាំប្រភេទស្រូវដែលមានទីផ្សារ​​នាំចេញ។​​