អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ប្រកាសច្រានចោលនូវសេចក្តីសម្រេចបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ដែលបានដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន និងក្រុមហ៊ុនផ្សេងទៀត មិនអោយចុះកិច្ចសន្យាជាមួយអាមេរិក។
ការច្រានចោលរបស់ លោកស្រី Hua Chunying ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិប តីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីសម្រេចបណ្តោះអាសន្ន ក្នុងការហាមឃាតទីភ្នាក់ងារសហព័ន្ធមិនអោយទិញទូរគមនាគមន៍ បច្ចេកវិទ្យា និងសម្ភារៈបច្ចេកវិទ្យាពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។
លោកស្រី Hua Chunying បានបន្ថែមថា ការចេញសេចក្តីសម្រេចបណ្តោះអាសន្ននេះ គឺជាការរំលោភឥទ្ធិពលរដ្ឋទាំងស្រុង និងជាការពង្រីកសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកអោយកាន់តែធំថែមទៀត ៕