ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញផលិតផលទូរស័ព្ទដៃប្រភេទថ្មីរបស់ខ្លួន Galaxy Note 10 ដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G បាន។
លោក Mark Hollyway ប្រធានប្រតិបត្តិការផលិតកម្មទូរស័ព្ទដៃ Samsung បាននិយាយថា ទូរស័ព្ទដៃប្រភេទថ្មី Galaxy Note 10 នេះ ត្រូវបានបន្ថែមថ្មសាក និងអេក្រង់ធំជាងមុន និងផ្តល់ភាពងាយស្រួលដល់អតិថិជនជាងមុនផងដែរ។
លោក Mark Hollyway បានបន្ថែមថា Galaxy Note 10 មានច្រើនប្រភេទ ប៉ុន្តែបើប្រភេទអេក្រង់តូចជាង ៦.៣អ៊ីង មានតម្លៃសមរម្យជាងគេ គឺត្រឹមតែ ៩៤៩ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ៕