ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិថាកម្ពុជាប្តេជ្ញាជំរុញការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បញ្ចប់នៅចុងឆ្នាំនេះ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មមានប្រសាន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាន់ជំហរគាំទ្រ និងជំរុញឱ្យបញ្ចប់ដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP)ដែលជាប្លុកពាណិជ្ជកម្មសេរីដ៏ធំននិងមានសារៈសំ ខាន់បំផុត នៅចុងឆ្នាំ២០១៩នេះ»។

នៅក្នុងជំនួបពិភាក្សា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយលោក Yoonjong Chun អគ្គនាយ កគោលនយោបាយពាណិជ្ជកម្មសេរីក្រសួងពាណិជ្ជកម្មឧស្សាហ កម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េកាលពីព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំនិង សម្របសម្រួលដំណើរការចរចាកិច្ចព្រមព្រៀង RCEP ដើម្បីទប់ទល់ជាមួយវិបត្តិនានា ដែលកើតពីសង្គ្រាមពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រីក៏បានជម្រាបភាគីកូរ៉េអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋ កិច្ចដ៏រឹងមាំរបស់កម្ពុជាគោលនយោបាយគាំពារវិនិយោគ និងកំណែទម្រង់ថ្មីៗ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា និងទាក់ទាញវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

ជាការឆ្លើយតបលោក Yoonjong Chun បានកោតសសើរអំពីវឌ្ឍនភាពរបស់កម្ពុជាទាំងទិដ្ឋភាពនយោបាយសេដ្ឋកិច្ចពាណិជ្ជ កម្ម និងការវិនិយោគ។

លោកអគ្គនាយកបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េមានទិស ដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា និងមានជំហរដូចរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងជំរុញឱ្យដំណើរការចរចាកិច្ចព្រមព្រៀង RCEP អាចបញ្ចប់ នៅត្រឹមចុងឆ្នាំ២០១៩នេះ។

សូមជម្រាបជូនផងដែរថា RCEP ជាទីផ្សារពាណិជ្ជកម្មសេរីដ៏ធំ ដែលមានចំនួន១៦ ប្រទេស គឺប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ រួមមានប្រទេស អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​ណូវ៉ែលហ្សេ ឡង់ ដែលមានប្រជាជនស្មើនឹងប្រមាណ ៤៥% នៃចំនួនប្រជាជនលើពិភពលោកនិងមានទំហំពាណិជ្ជកម្មប្រមាណ៤០% នៃពាណិជ្ជ កម្មពិភពលោក។