ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុដែលពុំធ្លាប់ជួបប្រទះកន្លងមក

មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ ដែលពុំធ្លាប់ជួបប្រទះកន្លងមកកាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ មានការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យភូមិសាស្តមួយចំនួនក្នុងខេត្តព្រសីហនុ និងផ្លូវថ្នល់ទទួលរងគ្រោះ។

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងអង្គភាព និងអជ្ញាធរពាក់ព័ន្ធកំពុងតែខិតខំដោះស្រាយបញ្ហាប្រឈមនេះ ដោយបានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីធ្វើការកាយបើកមុខទឹក និងធ្វើការកាយប្រឡាយដើម្បីបញ្ជៀសទឹកជំនន់នៅតាមតំបន់មួយចំនួនក្នុងទឹកដីខេត្តព្រះសីហនុ។

ជួសជុលបន្ទាន់លើផ្លូវដែលខូចខាតនិង បានដាក់បាវខ្សាច់នៅតាមបណ្តាផ្លូវមួយចំនួនសំរាប់​ជួយទប់​បន្ថយ​កំលាំង​ទឹក​ហូរ​ ដែលនាំច្រោះបាក់ចិញ្ចេីមផ្លូវ។

សូមបញ្ជក់ថាមូលហេតុ ដែលបង្កមានទឹកជំនន់ទឹកភ្លៀងគឺបណ្តា លមកពីបរិមាណទឹកភ្លៀងធ្លាក់ជោគជាំច្រើនលើសលបពុំធ្លាប់មានកន្លងមក ស្របពេលទឹកសមុទ្រជោរ និងមានការកកស្ទះតាមបណ្តាលូ និងប្រឡាយធម្មជាតិមួយចំនួនការកសាង សង់ និងរំលោភបំពានលើអូពីសំណាក់ប្រជាពលរដ្ឋរួមជាមួយការអភិវឌ្ឍយ៉ាងឆាប់រហ័យលើសពីការរំពឹងទុក ដែលធ្វើឲ្យលទ្ធភាពប្រព័ន្ធរំដោះទឹកក្នុងខេត្តព្រះសីហនុ មិនធ្វើការងារឆ្លើយតបបានតាមស្ថានភាពជាក់ស្តែង។