ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំ២០១៨ ការវិនិយោគវិស័យសំណង់ មានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨​ និងលើកទិសដៅការងារឆ្នាំ​ ២០១៩​ នៃក្រសួងរៀប ចំដែនដី នគរូបនីយកម្ម ​និងសំណង់ ​ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៨នេះ​ បាន​បញ្ជាក់ថា ការវិនិយោគ​​​លើ​​វិស័យ​​​​សំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៨ មានចំនួន ២៨៦៧ ​គម្រោង លើផ្ទៃក្រឡាដីជាង ១១ លានម៉ែត្រការ៉េ ដោយ​​សរុប​​ទៅមានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក។

ក្នុងគម្រោងទាំង ២៨៦៧ គម្រោងក្នុងនោះ ក្រោមសមត្ថកិច្ចក្រសួងមានចំនួន ២៤៥ គម្រោង ដោយ​​មានផ្ទៃ​ក្រឡា​​ដីប្រមាណជាង ១០លានម៉ែត្រការ៉េ ​និងក្រោមសមត្ថកិច្ចរាជធានី ខេត្ត មានចំនួន ២ ៦២២គម្រោង ដោយមាន​​ផ្ទៃ​​ក្រឡា​​សរុបជាង ១លានម៉ែត្រការ៉េ។

ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៨នេះ រួមមានទាំង ​សំណង់បែបលំនៅឋាន សំណង់បែប អគារខ្ពស់ៗ រួម​​ទាំង​​សំណង់លំនៅឋាន បែបលក្ខណៈបុរីផងដែរ។ ដោយសំណង់ អគារខ្ពស់ ដែលមានកំពស់ចាប់ពី ​៥ជាន់ឡើង​​ទៅក្នុង​​រាជ​​ធានីភ្នំពេញ មានចំនួន ១១០ អគារ។

ទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៨នេះ បើធៀប នឹងទុនវិនិយោគលើវិស័យ​​សំណង់​​ក្នុងឆ្នាំ ២០១៧ ​មានការធ្លាក់ចុះជាង ១៨% ដោយឆ្នាំ ២០១៧ ទំហំទឹកប្រាក់វិនិយោគមានជាង ៦ ពាន់ ៤រយលាន​ដុល្លារ​​អាមេរិក៕