បាត់ដំបង រថយន្តកាមរីឆ្នៃដឹកសត្វមាន់ដែលសង្ស័យនាំចូលសត្វមាន់ពីប្រទេសថៃបានដាច់កងបណ្តាលអោយក្រឡាប់ឆេះរថយន្តនិងសត្វមាន់ជាច្រេីនក្បាល់កាលពីវេលាម៉ោង ៧-៥០ នាទី ថ្ងៃទី ២៥-១២-២០១៨ ត្រង់ចំណុចភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើបានកើតឡើងស្ថិតលើផ្លូវ ៥៧B ដោយរថយន្តដឹកមាន់ ០១ គ្រឿង ម៉ាកាមរី ពណ៌កណ្តុប្រមេះ ពាក់ស្លាកលេខ PP2-B 2995 បើកបរដោយឈ្មោះ សុខ លី ភេទប្រុស អាយុ ៤៥ ឆ្នាំ បើកបរពីកើតមកលិច ដល់ចំណុចកើតហេតុរថយន្តដាចកង់បណ្តាលអោយក្រឡាប់ឆេះ ខូចខាតទាំងស្រុង ករណីនេះត្រូវបានរថយន្តអគ្គីភ័យអធិការនគរបាលស្រុកបវេលនិងរថយន្តអគ្គីភ័យរបស់លោក យិន ម៉ាន់ ជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។
ករណីខាងលើមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នករួមដំណើរទេ ។
សូមបញ្ជក់ថាជាបន្តបន្ទាប់រថយន្តប្រភេទកាំម៉ារីកែឆ្នៃកាត់ធ្វើជាទ្រុងដឹកទំនិញលើសទំងន់និងខុសបច្ចេកទេសហើយអាចចរាចរឆ្លង់កាត់សមត្ថកិច្ចបានតែងបង្កគ្រោះថ្នាក់ដល់អ្នកដទៃជាពិសេសតែងឆេះញឹកញាប់។