ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកចាប់ផ្តើមទទួលស្គាល់ពីការខាតបង់ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ជាសាធារណៈ ចំពោះការខាតបង់សម្រាប់ប្រជាពលរដ្ឋអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបញ្ឆេះឡើងដោយលោក ត្រាំ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ។
លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងថា ទោះបីជាប្រជាពលរដ្ឋអាមេរិកបានទទួលរងផល ប៉ះពល់ពីសង្គ្រាមពាណិជ្ជកម្មជាមួយចិនកដោយ ក៏សង្គ្រាមនេះនៅតែបន្ត រហូតដល់អាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចិននៅពេលខាងមុខ ។


លោក Wilbur Ross បានបន្ថែមថា ដោយសារតែផលប៉ះពាល់នេះ អាមេរិកបានសម្រេចពន្យាពេលដំឡើងពន្ធ១០%លើទំនិញនាំចូលពីប្រទេសចិន រហូតដល់ថ្ងៃទី១៥ ខែធ្នូ ចុងឆ្នាំ២០១៩នេះ ដែលតាមគម្រោង ការដំឡើងពន្ធជុំថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕