ក្រោយពីសម្រេចចិត្តដកទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាទៅមន្ត្រីមន្ទីរបញ្ចកោណ ឲ្យរៀបចំគម្រោងដកកងទ័ពរបស់ខ្លួនជាង៥០០០នាក់ចេញពីប្រទេសអាហ្វហ្កានិស្ថាននៅពេលខាងមុខ។
លោក ត្រាំ បាននិយាយថា កងទ័ពអាមេរិកមានច្រើនពេកហើយ នៅប្រចាំការក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលនាំឲ្យរដ្ឋាភិបាលចំណាយច្រើនលើកងទ័ពអាមេរិកនៅក្រៅប្រទេស។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ អាមេរិកមានកងទ័ពប្រមាណ១៤០០០នាក់ក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ មានតាំងពីឆ្នាំ២០០១កន្លងមក៕