ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលសម្រេចបញ្ឈប់អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក

រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ស៊ីនអេឡិចត្រូនិក អនឡាញគ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែង ភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមសារាចរណែនាំរបស់ រាជដ្ឋាភិបាលបានធ្វើការណែនាំចំ នួន៣ចំណុចដូចខាងក្រោម ទី១៖មន្រ្តីនគរបាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើន ការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិកតាម រយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពដែលធ្វើសកម្មភាព ដោយមិនមានអាជ្ញាបណ្ណពីក្រ សួង ស្ថាប័នមានសមត្ថកិច្ច។

ចំណុចទី២ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈ អ៉ិនធើណែតអនឡាយក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាបណ្ណត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាព រហូតផុតសុពលភាពដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។

បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។

ចំណុចទី៣រាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញា បណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់តាមមស៊ីនអេឡិច ត្រូនិចតាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជា ណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។

ការចេញសារាណែនាំនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថាសកម្មភាពអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូ និកតាមអយៈអ៉ិនធើណេត ក្នុងនិងក្រៅប្រទេសមួយចំនួនបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀត លួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋ ជនបរទេសមួយចំនួនបានជ្រក ក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

បញ្ហាម៉ាស៊ីនអេឡិចត្រូនិក អនឡាញគ្រប់ប្រភេទមានរីកដុះដាលស្ទើរទាំង២៥រជធានី-ខេត្ត មានចំនួនតិចតួចបំផុតដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវទីតាំងមួយចំនួនធំបន្លំលួចធ្វើអាជីវកម្ម ដោយខុសច្បាប់ តាមរយៈការយោគយល់ពីអាជ្ញាធរ-សមត្ថកិច្ច-ជំនាញតាមមូលដ្ឋាន និងទាក់ទិនបញ្ហាប្រយោជន៍ខ្លះ។

ដោយឡែកទីតាំងម៉ាស៊ីនអេឡិចត្រូនិក អនឡាញគ្របប្រភេទ បើកលេងសុទ្ធតែមានអ្នកធំការពារកូនអ្នកធំមានភាគហ៊ុនអាចជាការទើសទាល់ដល់អាជ្ញាធរសមត្ថកិច្ចទើបអាចដំណើរការបាន។
បញ្ហាទីតាំងម៉ាស៊ីនអេឡិចត្រូនិក អនឡាញគ្រប់ប្រភេទអត់ច្បាប់ភាគច្រើនជាទីតាំងក្រុមជនងងឹតឆក់ ប្លន់ប្រើប្រាស់សារធាតុ ញៀន ជួញដូរថ្នាំញៀន មកប្រមូលផ្តុំគ្នាដ៏ពពាក់ពពូន និឹងចេញធ្វើសកម្មភាពផ្សេងៗ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ អសន្តិសុខក្នុងមូលដ្ឋាន៕