ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសូងយុត្តិធម៍៖បញ្ជារឲ្យប្រធាន និងព្រះរាជអាជ្ញាខេត្តព្រះសីហនុផ្អាកការអនុវត្តដីកាសម្រេចរក្សាការពារ

ភ្នំពេញ៖លោក  អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានជម្រាបទៅលោកប្រធាន និងលោកព្រះរាជ អាជ្ញាអមសាលារដំបូងខេត្តព្រះសីហនុ ឲ្យផ្អាកការអនុវត្តលេីដីកាសម្រេចរក្សាការពារចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះ សីហនុ។

យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានបញ្ជាក់ថា ក្រសួង សូមចាត់បញ្ជូនសំណុំរឿងខាងលើឲ្យសាលាដំបូងពិនិត្យ ឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី​ ។​ ដូនេះសូម លោកប្រធាន និងលោកព្រះរាជអាជ្ញា ពិនិត្យ និងចាត់ចែកឲ្យស្របទៅតាមនីតិវិធីជាធរមាន ។

ការផ្អាកនេះធ្វើឡើង ខណះ លោកស្រី យូ ចន្ថា ដែលរងភាពអយុត្តិធម៌បានលើកដៃសំពះអង្វរទៅ សម្តេចតេជោ ហ៊ុនសែន កាលពីថ្ងៃទី២០សីហានេះ ដើម្បីជួយរកយុត្តិធម៌ករណីអាជ្ញាធរខេត្តព្រះសីហនុគ្រោងរុះរើសំណង់លំនៅដ្ឋានរបស់គាត់លើដីកម្មសិទ្ធិ ស្របច្បាប់ស្ថិតនៅភូមិ១ សង្កត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកស្រីបានបញ្ជាក់ថា​ លោកស្រីមានឯកសារគ្រប់គ្រាន់ដូចជាលិខិតទិញលក់និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតក្នុងការតតាំងក្តីនៅតុលាការ។ ហេតុដូច្នេះហេីយលោកស្រីសូមអាជ្ញាធរខេត្តព្រះសីហនុ មេត្តាផ្អាកការអនុវត្តសាលដីកាសម្រេចរក្សាករពាររបស់សាលាដំបូង ខេត្តព្រះសីហនុលេខ ៤៥១ដ.រក/២០១៩ ចុះថ្ងៃទី ២២ ខែមេសាឆ្នាំ ២០១៩ រហូតដល់បណ្តឹងអង្គសេចក្តីចប់សព្វគ្រប់សិន។

ថ្មីៗនេះ តុលាការអនុវត្តបានកំណត់ការអនុវត្តរុះរើដីផ្ទះ លោកស្រី យូ ចន្ថា ដោយកំណត់ អនុវត្តនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង៨.៣០នាទីព្រឹកមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកស្រី យូ ចន្ថា បានអះអាងថា ជារឿងមួយមិនត្រឹមត្រូវទាល់តែសោះ ដោយ ហេតុថា ការចេញដីកាសម្រេចត្រង់ចំណុចនេះវាពាក់ព័ន្ធ និងរឿងអង្គសេចក្តី ហេីយការសម្រេចនេះទៀតសោត សាលាដំបូងខេត្តព្រះសីហនុបានចេញដីកាសម្រេចឲ្យអនុវត្តជំនួសដោយចិត្តខ្លួនឯង ដោយមិនមានពាក្យស្នេីសុំ និងមិនធ្វេីការកោះហៅនាងខ្ញុំមកធ្វេីការសាកសួរ ដើម្បីស្របតាមមាត្រា ៥២៧ នៃក្រមនីតិវិធីឡេីយ។

 

 

លើសពីនេះលោកស្រីបន្ថែមថា សុំកុំទាន់មករុះរើសំណង់លំនៅដ្ឋានរបស់ខ្ញុំ ព្រោះសំណង់នេះមិនរត់ទៅណាទេ តែសូមឲ្យអនុវត្តន៍តាមចំណារដ៍ខ្ពង់ខ្ពស់របស ឯកឧត្តម ជា សុផារ៉ា ជាមុនសិន។

នៅក្នុងកំឡុងពេល ដែលលោកស្រីចាក់ដីកាលពីឆ្នា២០០៥ និងសាងសង់ផ្ទះរស់នៅ រហូតមកគ្មាននរណាមកចេញមុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វីឡេីយ ទេីបតែពេលនេះលេចមុខមនុស្សមកធ្វេីប័ណ្ណកម្មសិទ្ធលេីដីនេះទៅវិញ។

ចំណែកលោកស្រី យូ ចន្ថា បានស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុ មេត្តាបង្កេីតគណ: កម្មាធិការស្រាវជ្រាវអំពីការកសាងប្លង់ដីអនុវត្ត តាមចំណាររបស់ឯកឧត្តម ជា សុផារ៉ា នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ដែលមានក្បាលដីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៤៩៣ និងទំហំផ្ទៃក្រឡាចំនួន ៨៣៥ ម៉ែត្រការ៉េ ដែលយកដីរបស់លោកស្រីទៅឲ្យ ឈ្មោះ នាង អ៊ាន អេឡែន និង លោក យិន សារ៉ាន់ ទៅវិញ។

យោងតាមលោកស្រី យូ ចន្ថា បាន អង្វរសូមគោរពលោកប្រធានមន្ទីរដែនដីនគរបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុមេត្តាបង្កេីតគណ:កម្មាធិការស្រាវជ្រាវអំពីការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៤៩៣ស្ថិតនៅក្នុងភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុយោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ាចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩។

សូមអានលិខិតខាងក្រោម របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងលិខិតផ្សេងៗទៀត ៖