លោក Airy Lau ប្រធានផ្នែកវិនិយោគនៅស្ថាប័ន Fair Capital Management បាននិយាយថា ចលនាចលាចលដែលបង្កឡើងដោយក្រុមបាតុករនៅទីក្រុងហុងកុង មិនបានផ្តល់ផលចំណេញដល់ទីក្រុងនេះទេ តែផ្ទុយទៅវិញក្បួនបាតុកម្មរបស់ប្រជាបាតុករ កំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ទីក្រុងនេះ ។
លោក Airy Lau បានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ តម្លៃទីផ្សារភាគហ៊ុននៅហុងកុង បានធ្លាក់ចុះក្នុងរង្វង់ពី៥ទៅ១០% ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង៤.៩កោដិដុល្លារអាមេរិក (US$ 4.9 trillion) និងជាការធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ។
លោកស្រី Rory Green អ្នកជំនាញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសចិន និងកូរ៉េខាងត្បូង បាននិយាយថា ដោយសារតែក្បួនបាតុកម្មនេះ ទីក្រុងហុងកុង អាចនឹងបាត់បង់កិត្តិនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី នៅពេលខាងមុខ ៕