ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពីរ បានចេញប្រកាសរួម ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ)

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ បានសម្រេចចេញប្រកាសរួម​ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ហៅកាត់ថា គ.គ.ច.វ ។

យោងតាមសេចក្តីជូនដំណឹងលេខ​៧០៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែសីហា​ ឆ្នាំ២០១៩ បង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ) ត្រូវបានបង្កើតឡើងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ ដើម្បីគ្រប់គ្រង និងចាត់ចែងវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដោយស្ថាប័នតុលាការ។

គណៈកម្មការនេះដឹកនាំដោយ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន និងមានលោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសូងយុត្តិធម៌ ជាអនុប្រធាន និងលោក ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការនៃក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ ព្រមទាំងសមាជិក សមាជិកា ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងពីរមួយចំនួនទៀត៕