ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តម្លៃភាគហ៊ុនកូរ៉េខាងត្បូងធ្លាក់ចុះ ដោយសារសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក

ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា តម្លៃទីផ្សារភាគហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ១.៦៩% ស្មើនឹង១៩១៥ពិន្ទុនៅថ្ងៃចន្ទ ទី២៦ ខែសីហានេះ ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានរីកកាន់តែធំ ។

សូមបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលបានរីកឡើងកាន់តែធំ ក្រោយពីមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ បានសម្រេចដំឡើងពន្ធនាំចូលពីគ្នាទៅវិញទៅមក ដោយអាមេរិកនឹងដំឡើងពន្ធននាំចូលពីចិនក្នុងតម្លៃទឹកប្រាក់៥៥០ពាន់លានដុល្លារ ហើយចិននឹងដំឡើងពន្ធនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់៧៥ពាន់លានដុល្លារបន្ថែម ។

ចំណែកតម្លៃរូបិយប័ណ្ណវ៉ុន (won) របស់កូរ៉េខាងត្បូង ក៏បានធ្លាក់ចុះដែរ នៅដើមសប្តាហ៍នេះ ដែលត្រូវបានជួញដូរក្នុងតម្លៃ១២១៨.៥០វ៉ុនក្នុងមួយដុល្លារអាមេរិក គឺធ្លាក់ចុះដល់៧.៩វ៉ុនក្នុងមួយដុល្លារ ៕