សម្តេចតេជោរបានបន្ថែមថា កម្ពុជាក៏មានទិសដៅផងដែរថា នៅក្នុងឆ្នាំ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា។ សម្តេចបន្តថា កម្មវិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ។
លោកវេជ្ជបណ្ឌិត Takeshi Kasai បានកត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្លាប់មកកាន់កម្ពុជាកាលពីគ្រាមុនក្នុងទសវត្ស៍ឆ្នាំ២០០០ជាង លោកក៏បានសង្កេតឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុតផងដែរ៕