ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ ​ណែនាំពង្រឹងគុណភាព​​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ

ភ្នំពេញ​៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែសីហានេះបានចេញ​សារាចរ​ណែនាំ ស្តីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ នា​ថ្ងៃទី ២៧-២៨-២៩ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

ក្រសួងទេសចរណ៍ បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជួសជុល និង​កែលំអ​ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឲ្យបាន​ល្អប្រសើរ ពិសេស​រៀបចំ​វត្ត​អារាម​ដែលមាន​សក្តានុពល​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ អាច​ស្វែងយល់​ពី​ប្រវត្តិ និង​ទំនៀម​ទំលាប់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្របៃណីជាតិ​។

 

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវធ្វើ​របាយការណ៍​ប្រចាំថ្ងៃ និង​បូកសរុប​ស្ថិតិ​ភ្ញៀវទេសចរ​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទាំងបី​ថ្ងៃ រួច​ផ្ញើមក​ក្រសួង​ដើម្បី​ធ្វើការ​បូកសរុប​ជូន​រាជរដ្ឋាភិបាល​៕​