ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថា​៖ កម្ពុជាមានមហិច្ឆតា​នឹងធ្វើឲ្យប្រទេស​គ្មាន​ផ្សែង​បារី​

សម្តេចតេជោរបានបន្ថែមថា កម្ពុជាក៏មានទិសដៅផងដែរថា នៅក្នុងឆ្នាំ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា។ សម្តេចបន្តថា កម្ម​វិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ។

លោកវេជ្ជបណ្ឌិត Takeshi Kasai បានកត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្លាប់មកកាន់កម្ពុ​ជាកាលពីគ្រាមុនក្នុងទសវត្ស៍ឆ្នាំ២០០០ជាង លោកក៏បានសង្កេតឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុតផងដែរ៕