ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃពុធ ទី២៨ ខែសីហានេះថា ទីក្រុងហុងកុង បានខាតបង់ទឹកប្រាក់អស់ប្រមាណជាង៥ពាន់លានផោន ស្មើនឹង៥.៥ពាន់លានដុល្លារអាមេរិក ពីការធ្វើបាតុកម្មរបស់ប្រជាបាតុករក្នុងរយៈពេល១២សប្តាហ៍កន្លងមកនេះ ។
លោកស្រី Rory Green អ្នកជំនាញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសចិន និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងហុងកុងអាចនឹងបាត់បង់កិត្តិនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនៅពេលខាងមុខ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ។
លោកស្រី Carrie Lam ប្រមុខដឹកនាំទីក្រុងហុងកុង បាននិយាយថា រហូតដល់ពេលនេះ រដ្ឋបាលទីក្រុងនេះនៅតែបន្តគ្រប់គ្រងស្ថានការណ៍បាននៅឡើយ ប៉ុន្តែទីក្រុងនេះនឹងស្តារច្បាប់ និងសណ្តាប់ឡើងវិញនៅពេលខាងមុខនេះ ៕