ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងទ័ពចិនមិននៅស្ងៀមទេចំពោះអំពើហិង្សារបស់ក្រុមបាតុករនៅទីក្រុងហុងកុង

កងទ័ពរំដោះប្រជាជនចិន (PLA) ដែលជាកងទ័ពប្តូរវេនប្រចាំទីក្រុងហុងកុង នឹងមិននៅស្ងៀមទេចំពោះអំពើហិង្សានៅទីក្រុងនេះ ពីសំណាក់ក្រុមបាតុករ ដែលប្រើអំពើហិង្សាក្នុងក្បូនបាតុកម្មរបស់ខ្លួននោះ ។​នេះយោងបើតាមការចុះផ្សាររបស់កាសែត China Daily ដែលបានចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ។

កាសែត China Daily បានចុះផ្សាយបែបនេះក្រោយពីកងកម្លាំងយោធាប្តូរវេនរបស់រដ្ឋាភិបាលចិននៅទីក្រុងនេះ បានចល័តវេនថ្មី រួមទាំងបញ្ជូនគ្រឿងយុទ្ធោបករណ៍បន្ថែមទៅកាន់ទីក្រុងហុងកុង ខណៈកងអាវុធហត្ថជាច្រើនកងទៀត នៅប្រចាំការនៅជិតព្រំដែនហុងកុង ។

ក្បួនបាតុកម្មរបស់ប្រជាបាតុករនៅហុងកុង បានអូសបន្លាយអស់រយៈពេល១២សប្តាហ៍កន្លងមកហើយ ហើយក្បួនបាតុកម្មនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពសន្តិសុខ និងសេដ្ឋកិច្ចនៅទីក្រុងនេះ ដែលធ្លាប់ទទួលបានកិត្តនាមថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី និងពិភពលោក ៕