ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំនួបធុរកិច្ច​រវាងពាណិជ្ជករ​កម្ពុជានិង​​ពាណិជ្ជករ​​​​ចិននៅ​​ខេត្ត​គ័ងទុង

​​​​ក្រុមពាណិជ្ជករ​កម្ពុជា​​ប្រមាណជិត​ ៣០​ក្រុមហ៊ុន​​​ ដែលដឹកនាំ​ ដោយ​​លោក​ ភារម្យ​ វិចិត្រដារ៉ា​ ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​​​​បានរៀបចំជំនួបពាណិជ្ជកម្ម និងការផ្គូរផ្គង​ពាណិជ្ជកម្ម​​​​​​មួយធ្វើ​ឡើង​​​​​នៅខេត្ត​គ័ងទុង​​ប្រទេ​សចិន ​​រយៈ​ពេល​៤ថ្ងៃ​ពីថ្ងៃទី ២ដល់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ​២០១៩​នេះ។​

លោក​ ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​បានមានប្រសាសន៍បញ្ជាក់​​ថា ​​​​ក្លឹបពាណិជ្ជករ​កម្ពុជា​បង្កើត​ឡើង​រយៈ​ពេល៥ឆ្នាំហើយ ដែល​​​ប្រមូលផ្តុំដោយ​អ្នក​រកស៊ី​​លើ​គ្រប់វិស័យ​តែលើកនេះ នឹង​​ផ្តោតលើ​វិស័យ​សំណង់ជាធំ​​ ដោយសារតែឱកាសនៃការរីកចម្រើន​នៅកម្ពុជាមាន​ច្រើន​ជាពិសេស​វិស័យ​អលនទ្រព្យផងដែរ​​​​​​។​

លោក​បា​នមានប្រសាសន៍ថា«ក្លឹប​ពាណិជ្ជករ​កម្ពុជាយើង​នឹងអញ្ជើ្ញ​​​​​ពាណិជ្ជករ​ចិន​ទៅមើល​ការ​​រីក​​ចម្រើន​​នៅប្រទេសកម្ពុជា​​ហើយ​សមាប់​​​អ្នកវវិនិយោគ​​​ដែល​​មិន​ទាន់​ទៅលេងសុំទៅលេង​​ប្រទេស​កម្ពុជា ដោយ​សារតែ​​ក្លឹប​ពាណិជ្ជករ​យើង​​​ប្រមូល​ផ្តុំពាណិជ្ជករ​ ដែលមាន​បងពិសោធន៍​លើសពី៥ឆ្នាំឡើង ដែលគ្រប់​សមាជិក​​សុទ្ធតែជាក្រុមហ៊ុន​ល្អនិងអាចទុកចិត្ត​បាន​​និងជា​កន្លែងមួយ​មាន​សេវាកម្ម​​គ្រប់​ប្រភេទ​​អាចជួយបង្ហាញលោក​អ្នក​បាន​​​​​​​​​។​

​លោកបាន​អះអាងថា កន្លងទៅ​ក្រុមពាណិជ្ជករ​យើង​​​បាន​ទៅ​ប្រទេសចិន​មួយ​ឆ្នាំក៏៣ដង​ដែរ ហើយ​​ក្នុង១ ឆ្នាំ​យើង​​​ក៏​មាន​អ្នក​វិនិយោគ​ចិន​ទៅ​ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា​​បាន​មិនតិច​ដែរ​​។​​

លើសពីនេះ​លោក​ប​ន្ថែមថា​​ ចំណុច​​​​ទាំង​អស់​នេះ​បង្ហាញថា កម្ពុជា​ចិន​​មានទំនាក់ទំនង​ល្អ​ និង​​​គ្នា​​​​​​​​អាច​​​ស្វែងរក​ឱកាសវិនិ​​​យោគ​​​​​​លើ​គ្រប់​វិស័យ​​ ដើម្បីការ​​អភិវឌ្ឍប្រទេស​កម្ពុជា។​

​​យោងតាម លោក វិចិត្រ​​​ដារ៉ា លើក​ឡើង​ថា ​ក្រុមហ៊ុន​ដែលមក​​ទស្សនកិច្ច​នេះ​សុទ្ធតែជាក្រុមហ៊ុន​ដែលអាច​ចាប់​ដៃគូរពាណិជ្ជកម្ម​និងគ្នាបាន ​​​ហើយ​នេះជា​ឱកា​មួយ​សម្រាប់​ពាណិជ្ជករ​ប្រទេស​​​​ទាំង​​​ពីរ​ផងដែ​រ​។​​

​​លោក ឈាវ តំណាង ​​សមាគម​​១០០ឆ្នាំ​សភាពាណិជ្ជកម្ម​ អេឡិចត្រូនិក​​បា​ន​លើកឡើង​ថា សមាគម​បង្កើត​ឡើង​​រយៈ​​​ពេល​១០០ឆ្នាំមកហើយ ដែលក្នុងគោលបំណងធំគឺ​​បង្កើត​ឲ្យ​មានការ​ទទួលខុសត្រូវធ្វើ​កិច្ចការអស់ពីចិត្ត​​ និងរួម​គ្នាធ្វើ​ឲ្យ​រីកចម្រើន​ទាំង​អស់​គ្នា​។​

​​លោក​បាន​រៀបរាប់ថា ​​ក្លឹប​ពាណិជ្ជករ​កម្ពុជា​​ចិន​មានការទទួល​ខុសត្រូវចំពោះ​សង្គម​ និងបង្កើត​ឡើង​ដើម្បី​ជួយ​គ្នាក្នុងវិស័យ​ជំនួញឲ្យ​រីក​​ចម្រើន ​នឹងរុញ​​ឲ្យ​ទទួល​បានភាព​​​ជោគជ័យ​ទាំងអស់​គ្នាហើយ​លើកតម្កើង​​ផលិតផល​ក្នុងស្រុក​ ដើម្បីធ្វើ​យ៉ាងណា​ឲ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន​ទៅមុខ។

​​លើសពីនេះ​លោក​បាន​ថ្លែងថា ​សមាគម​នេះ​ត្រូវការភាពយូរអង្វេង​ក្នុងការវិនិយោគ​ហើយ​បសិន​​ជា​​អ្នក​ជំនួញចិន​​មាន​បញ្ហា​​​អ្វីមួយ​កើតឡើង​ក្នុងការរកស៊ីនោះ​ នឹងជួយ​​ឲ្យ​អស់​ពីសមត្ថភាព​ដែលអាចធ្វើ​ទៅបាន​​។

​ប្រធាន​​សភាពាណិជ្ចកម្ម១០០ ឆ្នាំនៃប្រព័ន្ធបច្ចេកវិទ្យាអេចឡិចត្រូនិក​​​បាន​មានប្រ​​សាសន៍​​បន្ថែម​​​​​ថា ​​​​​​​​អ្នកជំនួញមក​ពីប្រទេស​កម្ពុជាគឺជា​ដំណើរទស្សនកិច្ចពាណិជ្ជកម្ម​​​ដ៏ល្អ ​ដែល​ប្រទេសទាំងពីរ​អាច​​​​​ផ្លាស់​ប្តូរព័ត៌មានវិនិយោគ​​ទៅវិញ​ទៅ​មក ​​​​ហើយ​ធ្វើ​យ៉ាង​ណាដើម្បី​ផ្តល់​​ដំណឹង​ពីតម្រូវការ​ប្រ​​​ទេស​​​​ទាំងពីរ​ផងដែរ។​​​