ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០១៩ ប្រេងសាំងធម្មតា ត្រូវបានកំណត់លក់តម្លៃ ៣៧៦០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៣៦៤៧រៀល នៅក្នុងមួយលីត្រ។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយចំនួន ៤សេន ក្នុងមួយលីត្រ៕