ក្រុមពាណិជ្ជករកម្ពុជាប្រមាណជិត ៣០ក្រុមហ៊ុន ដែលដឹកនាំ ដោយលោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានរៀបចំជំនួបពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មមួយធ្វើឡើងនៅខេត្តគ័ងទុងប្រទេសចិន រយៈពេល៤ថ្ងៃពីថ្ងៃទី ២ដល់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩នេះ។
លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ក្លឹបពាណិជ្ជករកម្ពុជាបង្កើតឡើងរយៈពេល៥ឆ្នាំហើយ ដែលប្រមូលផ្តុំដោយអ្នករកស៊ីលើគ្រប់វិស័យតែលើកនេះ នឹងផ្តោតលើវិស័យសំណង់ជាធំ ដោយសារតែឱកាសនៃការរីកចម្រើននៅកម្ពុជាមានច្រើនជាពិសេសវិស័យអលនទ្រព្យផងដែរ។
លោកបានមានប្រសាសន៍ថា«ក្លឹបពាណិជ្ជករកម្ពុជាយើងនឹងអញ្ជើ្ញពាណិជ្ជករចិនទៅមើលការរីកចម្រើននៅប្រទេសកម្ពុជាហើយសមាប់អ្នកវវិនិយោគដែលមិនទាន់ទៅលេងសុំទៅលេងប្រទេសកម្ពុជា ដោយសារតែក្លឹបពាណិជ្ជករយើងប្រមូលផ្តុំពាណិជ្ជករ ដែលមានបងពិសោធន៍លើសពី៥ឆ្នាំឡើង ដែលគ្រប់សមាជិកសុទ្ធតែជាក្រុមហ៊ុនល្អនិងអាចទុកចិត្តបាននិងជាកន្លែងមួយមានសេវាកម្មគ្រប់ប្រភេទអាចជួយបង្ហាញលោកអ្នកបាន។
លោកបានអះអាងថា កន្លងទៅក្រុមពាណិជ្ជករយើងបានទៅប្រទេសចិនមួយឆ្នាំក៏៣ដងដែរ ហើយក្នុង១ ឆ្នាំយើងក៏មានអ្នកវិនិយោគចិនទៅស្វែងរកឱកាសវិនិយោគនៅកម្ពុជាបានមិនតិចដែរ។
លើសពីនេះលោកបន្ថែមថា ចំណុចទាំងអស់នេះបង្ហាញថា កម្ពុជាចិនមានទំនាក់ទំនងល្អ និងគ្នាអាចស្វែងរកឱកាសវិនិយោគលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជា។
យោងតាម លោក វិចិត្រដារ៉ា លើកឡើងថា ក្រុមហ៊ុនដែលមកទស្សនកិច្ចនេះសុទ្ធតែជាក្រុមហ៊ុនដែលអាចចាប់ដៃគូរពាណិជ្ជកម្មនិងគ្នាបាន ហើយនេះជាឱកាមួយសម្រាប់ពាណិជ្ជករប្រទេសទាំងពីរផងដែរ។
លោក ឈាវ តំណាង សមាគម១០០ឆ្នាំសភាពាណិជ្ជកម្ម អេឡិចត្រូនិកបានលើកឡើងថា សមាគមបង្កើតឡើងរយៈពេល១០០ឆ្នាំមកហើយ ដែលក្នុងគោលបំណងធំគឺបង្កើតឲ្យមានការទទួលខុសត្រូវធ្វើកិច្ចការអស់ពីចិត្ត និងរួមគ្នាធ្វើឲ្យរីកចម្រើនទាំងអស់គ្នា។
លោកបានរៀបរាប់ថា ក្លឹបពាណិជ្ជករកម្ពុជាចិនមានការទទួលខុសត្រូវចំពោះសង្គម និងបង្កើតឡើងដើម្បីជួយគ្នាក្នុងវិស័យជំនួញឲ្យរីកចម្រើន នឹងរុញឲ្យទទួលបានភាពជោគជ័យទាំងអស់គ្នាហើយលើកតម្កើងផលិតផលក្នុងស្រុក ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិមានការរីកចម្រើនទៅមុខ។
លើសពីនេះលោកបានថ្លែងថា សមាគមនេះត្រូវការភាពយូរអង្វេងក្នុងការវិនិយោគហើយបសិនជាអ្នកជំនួញចិនមានបញ្ហាអ្វីមួយកើតឡើងក្នុងការរកស៊ីនោះ នឹងជួយឲ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបាន។
ប្រធានសភាពាណិជ្ចកម្ម១០០ ឆ្នាំនៃប្រព័ន្ធបច្ចេកវិទ្យាអេចឡិចត្រូនិកបានមានប្រសាសន៍បន្ថែមថា អ្នកជំនួញមកពីប្រទេសកម្ពុជាគឺជាដំណើរទស្សនកិច្ចពាណិជ្ជកម្មដ៏ល្អ ដែលប្រទេសទាំងពីរអាចផ្លាស់ប្តូរព័ត៌មានវិនិយោគទៅវិញទៅមក ហើយធ្វើយ៉ាងណាដើម្បីផ្តល់ដំណឹងពីតម្រូវការប្រទេសទាំងពីរផងដែរ។