ប្រទេសចិន៖លោក ហេរ៉ូ សុជាតិ ប្រធានអគ្គនាយកក្រុមហ៊ុន top4 realty និងជាគ្រូបណ្តុះបណ្តាលផ្នែកអលចនទ្រព្យបានលើកឡើងក្នុងជំនួនធុរកិច្ច និងការផ្គូផ្គងអាជីវកម្មនៅទីក្រុងគ័ងទុងន្រទេសនៅថ្ងៃទី៣ខែកញ្ញានេះថា ប្រទេសចិនជាប្រទេសមួយដែលមានឱកាសច្រើនក្នុងការវិនិយោគហើយពាណិជ្ជករចិនជាដៃគូរវិនិយោគដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចពាណិជ្ជកម្មលើកនេះបានជួយឲ្យពាណិជ្ជករចិនជាច្រើនក្រុមហ៊ុនមានការចាប់អារម្មណ៍ និងការស្វែងរកដៃគូរវិនិយោគ ការនាំចេញនិងនាំចូលទៅវិញទៅមក ហើយពួកគាត់បានបង្ហាញពីផលិតផលជាច្រើនដែលកម្ពុជានឹងអាច មានឱកាសកាន់តែច្រើនផងដែរ។
លោកបានលើកឡើងរបស់អ្នកវិនិយោគកម្ពុជាធ្វើលើង ក្នុងជំនួបនិងពាណិជ្ជករចិននៅថ្ងៃទី៣ ខែកញ្ញានេះដែលក្រុមហ៊ុនជាច្រើនក្រុមហ៊ុនក្នុងខេត្តគ័ងទុងប្រទេសចិន។ ក្រុមពាណិជ្ជករនៅ ប្រទេសចិនបានចាប់អារម្មណ៍ការវិនិយោគ និងការធ្វើពាណិជ្ជរវាងប្រទេសទាំងពីរហើជាពិសេស ការនំាទំនិញពីប្រទេសចិនទៅលក់នៅប្រទេសកម្ពុជានិងការចាប់ដៃគូរវិនិយោគផងដែរ។
លើសពីនេះលោកបានអះអាងថា«តាមពិតទៅធ្វើដែលយើងបានឃើញនៅពេលនេះ គឺស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបធ្វើឲ្យក្រុមពាណិជ្ជករយើងមានឱកាសមកស្វែងរកដៃគូរវិនិយោគ ហើយសូមឲ្យអ្នកជំនួញយើងគួរចាប់ឱកាអភិឌ្ឍនិងទទួលបានផលចំណេញទាំងអស់គ្នា។
សម្រាប់ លោក ធូ សុធារ័ត្ន នាយកក្រុមហ៊ុន IE Engineering បានសម្តែងនូវសុទិដ្ឋិនិយមថា ក្នុងនាមជាពាណិជ្ជករមួយរូបលោកពិតជាសប្បាយចិត្ត ដែលបានចូលរួមទស្សនកិច្ចនិងការចាប់ដៃគូរពាណិជ្ជកម្មនៅទីនេះ ហើយក្នុងនាមអ្នករកស៊ីលើវិស័យសំណង់រំពឹងថា នឹងទទួលបានផលប្រយោជន៍ច្រើនក្នុងការចាប់ដៃគូរជាមួយ និងរោងចក្រឬក្រុមហ៊ុនផ្តាល់នៅប្រទេសចិន។
លើសពីនេះលោកបានបន្ថែមថា ជំនួបដៃគគូរពាណិជ្ជកម្មនិងការផ្គូរផ្គងនេះគឺជាឱកាសមួយដ៏ល្អសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការជំរុញនូវគោលនយោបាយទំនាក់ទំនងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលទាំងពីរដែលធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគរវាងប្រទេសប្រទេសទាំងពីរ។