លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន មេបញ្ជាការរងកងទ័ពជើងគោកចិន និងអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម។
ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងបេសកកម្មចូលរួមសន្និសីទមេបញ្ជាការកងទ័ពជើងគោក តំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងបាងកក ប្រទេសថៃ ។
សូមបញ្ជាក់ថា មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន មេបញ្ជាការរងកងទ័ពជើងគោកចិន និងអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ដែលបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមសន្និសីទមេបញ្ជាការកងទ័ពជើងគោក តំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងរយៈពេល ៣ថ្ងៃនេះ ។
នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ម៉ាកៃរោក អាល់ប៊ែរតូ មេបញ្ជាការកងទ័ពជើងគោក ប្រទេសហ្វីលីពីន។
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ជាំង មីញកៃ មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។
ថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ទោ ង្វៀន តឹនគឿង អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ផងដែរ ៕