ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមនិស្សិត និងសិស្សសាលាទុតិយភូមិទាំងពីរភេទរាប់រយនាក់បានកាន់ដៃគ្នាជាចង្កោមមនុស្ស និងដើរឆ្លងកាត់ពីផ្លូវមួយទៅផ្លូវមួយទៀតនៅទីក្រុងហុងកុងនៅថ្ងៃចន្ទ ទី០៩ ខែកញ្ញានេះ ដើម្បីបង្ហាញនូវការគាំទ្រដល់ក្បួនបាតុកម្ម ។
ក្រុមនិស្សិត និងសិស្សសាលាទុតិយភូមិទាំងពីរភេទ គឺភាគច្រើនបានពាក់ម៉ាស់បិទមុខដែលទំនងជាមិនចង់អោយក្រុមអាជ្ញាធរស្គាល់មុខ ខណៈដែលក្រុមបាតុករគាំទ្រប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្ម ឈានចូលដល់សប្តាហ៍ទី១៤ហើយនោះ ។
នៅថ្ងៃចន្ទនេះដែរប្រមុខដឹកនាំរបស់ប្រទេសចិនបានព្រមានថា ចិននឹងមិនអាចអត់អោនឲ្យបានទេ ចំពោះសកម្មភាពអបគមន៍ណាមួយ ក្នុងការប៉ុនប៉ងបំបែកទីក្រុងហុងកុងចេញពីប្រទេសចិន នៅពេលខាងមុខ ៕