ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជើងហោះហើរជាង២៥០ ជើងត្រូវបានលុបចោលដោយសារខ្យល់ព្យុះទីហ្វុងនៅកូរ៉េខាងត្បូង

ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៅកូរ៉េខាងត្បូង បានប្រកាសលុបចោលជើងហោះហើរប្រមាណជាង២៥០ជើង នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញានេះ ខណៈដែលខ្យល់ព្យុះទីហ្វុងបានវាយប្រហារលើប្រទេសនេះ ដែលនេះបើតាម​ការ​ចុះ​ផ្សាយរបស់ Aljazeera ។

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានអោយដឹងថា មនុស្សចំនួន៣នាក់បានបាត់បង់ជីវិតនិង១០នាក់ផ្សេងទៀតបានរងរបួស រួមទាំងប្រជាពលរដ្ឋប្រមាណជាង៥៧០០០គ្រួសារមិនមាន​អគ្គិសនីប្រើ​ប្រាស់​ក្នុងគ្រោះម​ហន្តរាយ​ធម្មជាតិ​នេះ ។

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង មិនបាន់ប្រមាណបានពីបរិមាណនៃការខួចទ្រព្យសម្បតិ្តរដ្ឋនិងឯកជនក្នុងគ្រោះហន្តរាយខ្យល់ព្យុះទីហ្វុងនេះទេ ដោយសារគ្រោះមហន្តរាយនៅកើតឡើងនៅឡើយ ៕