ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំបន្ថែម ស្តីអំពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់ ។
យោងតាមសារាចរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកចុះនេះមានសភាពយឺត ជាក់ស្តែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅ យប់ថ្ងៃទី០៦ មកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានរយះពេល០៤ថ្ងៃកន្លះ ស្មើនឹង១០៨ម៉ោង ទឹក ស្រកចុះបានត្រឹមតែ ០,៦០ ម៉ែត្រប៉ុណ្ណោះ ។