ក្រុមហ៊ុន Top4 Realty ចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់ គម្រោងខុនដូ Bao Li ដ៏ធំរបស់ចិន សង់នៅចំកណ្តាលរាជធានីភ្នំពេញដែលបានបោទុនវិនិយោគ ដែលមានទឹកប្រាក់ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយនេះបើតាមកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុន Top4 Realty កាលពីថ្ងៃទី៩ខែកញ្ញានេះ។
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន Top4 Realty បានមានប្រសាសន៍ ក្រោយពិធីចុះអនុស្សារណដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញានេះថា ក្រុមហ៊ុនក្រុមហ៊ុន Top4 Realty បានចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់ និងគម្រោងខុនដូ Bao Li ដ៏ធំមកពីប្រទេសចិនដែលខុនដូនេះ មានស្តង់ដារអន្តរជាតិជាការបើកទំព័រថ្មីមួយនៅលើទីផ្សារកម្ពុជា ហើយនេះជាគម្រោងដ៏ធំមួយដែលបានលើកមុខមាត់ព្ររាជាណាចក្រកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា ការចាប់ដៃគូរវិនិយោគជាមួយនិងគម្រោងដ៏ធំមកពីប្រទេសចិន មានទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក ជាគម្រោងថ្មីមួយស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ហើយតាមផែនការអភិវឌ្ឍន៍ គម្រោងខុនដូនេះមានទាំង ខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបផងដែរ។
អ្នកជំនាញផ្នែកអចលនទ្រព្យនៃក្រុមហ៊ុន Top4 Realtyបានបន្ថែមថាបច្ចុប្បន្ននេះទីផ្សារខុនដូនៅកម្ពុជាកំពុងតែមានតម្រូវការនៅឡើយហើយយុវជនជំនាន់ក្រោយ នឹងផ្លាស់ប្តូររៀបរស់នៅ ខុនដូ ដូចជនបរទេស ដោយសារតែទៅមុខទៀតទីក្រុងភ្នំពេញកាន់តែកកស្ទះ ដូច្នោះខុនដូនឹងមានតម្រូវខ្ពស់បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ។
សម្រាប់ លោក លី ម៉ីង នាយកចាត់ការទូទៅគម្រោង ខុនដូ Bao Liរបស់ចិលើកឡើងថាដោយសារតែប្រទេសកម្ពុជា និងប្រទេស ចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាទបក្រុមហ៊ុន លោកសម្រេចចិត្តមកវិនិយោគតែម្តង និងបានសហការជាមួយក្រុមហ៊ុន Top4 Realty ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យអចលនទ្រព្យនៅកម្ពុជា។
លើសពីនេះលោកនាយកចាត់ការទទូទៅនៃគម្រោងខុនដូ Bao Liលើកឡើងថាសព្វថ្ងៃនេះគម្រោងទី១គឺក្រុមហ៊ុនបានសាងសង់ អូតែលនិងខុនដូប្រមាណជាង៦០០ យូនីតដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២០ ហើយគម្រោងនេះមានលក្ខណៈពិសេសច្រើនជាងខុនដូផ្សេងៗទៀតនៅរាជធានីភ្នំពេញ។
សម្រាប់អ្នកជំនាញបន្ថែមថា បច្ចុប្បន្ននេះទីផ្សារខុនដូនៅប្រទេស កម្ពុជាជាទីផ្សារដ៏ល្អ សម្រាប់ជនបរទេសនិងពលរដ្ឋក្នុងស្រុក ហើយការវិនិយោគខាងលើនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។