ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះថា តម្លៃប្រេងឥន្ធនៈសកលអាចនឹងកើនឡើងខ្ពស់នៅពេលខាងមុខ ក្រោយពីការវាយប្រហារលើស្ថានីយ៍បូមប្រេងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីចុងសប្តាហ៍មុន ។
សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញានេះ យានដ្រូនមិនស្គាល់អត្តសញ្ញាណ បានវាយប្រហារលើស្ថានីយ៍បូមប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត នៅជាប់ព្រំដែនជាមួយប្រទេសយេមែន ។
ស្ថានីយ៍បូមប្រេងនេះ មានសមត្ថភាពអាចបូមប្រេងឥន្ធនៈបានប្រមាណជាង៥.៧លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹងជាងពាក់កណ្តាលនៃទិន្នផលប្រេងសរុបរបស់អារ៉ាប៊ី សាអូឌីត នៅទូទាំងប្រទេស ៕