ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះថា ក្រសួងការបរទេសរបស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលនូវការចោទប្រកាន់របស់ភ្នាក់ងារស៊ើបអង្កេតផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាតាមប្រព័ន្ធ Internet របស់ប្រទេសអូស្ត្រាលី Australian Signals Directorate ហៅកាត់ថា ASD ដែលបានចោទប្រកាន់ប្រទេសចិនពីបទវាយប្រហារលើបច្ចេកវិទ្យា Internet របស់រដ្ឋសភាជាតិ និងគណបក្សនយោបាយ៣ទៀតរបស់អូស្ត្រាលី ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានបញ្ជាក់ថា ការចោទប្រកាន់របស់ ASD គឺជាការចោទប្រកាន់ដែលមិនមានហេតុផល និងភស្តុតាងពិតប្រាកដ ដែលជាការចោទប្រកាន់មិនអាចទទួលយកបាន ។
ចំណែករដ្ឋាភិបាលអូស្ត្រាលី មិនទាន់ចោទប្រកាន់ចិន ឫបង្ហាញអោយបានច្បាស់លាស់ពីប្រភពចោរព័ត៌មានវិទ្យា ដែលបានវាយប្រហារលើច្ចេកវិទ្យា Internet របស់រដ្ឋសភាជាតិ និងគណបក្សនយោបាយ៣ទៀតរបស់ខ្លួននោះទេ ៕