ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេកាំកុងត្រូលច្រកបឹងត្រកួនបេីករថយន្តធ្លាក់ចូលប្រឡាយក្រឡាប់ស្លាប់

បន្ទាយមានជ័យះ មេកាំកុងត្រូលថ្មីច្រកតំបន់បឹងត្រកួនស្លាប់ក្នុងរថយន្ត កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ប្រហែលម៉ោង២២.០០នាទី រហូតដល់ម៉ោង០៦.៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨

ទើបប្រជាពលរដ្ឋប្រទះឃើញនៅលើផ្លូវជាតិលេខ៥៨ត្រង់ចំណុចខាងជើងខ្លោងទ្វារមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្ រក្នុងភូមិចំការគ ស្រុុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​ លោក​ជា​ ឆ្លូញ​ អធិការស្រុកស្វាយចេកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសំ សុធារ័ត្ន ប្រធានកាកាំកុងត្រូលច្រកបឹងត្រកួុនស្រុកថ្មពួុកបានបើករថយន្ត LEXUS 300 ពណ៌ខ្មៅពាក់ស្លាកលេភ្នំពេញ2S.9669 បើកបរពីត្បូងទៅជើងលើផ្លូវជាតិលេខ៥៨មកដល់ត្រង់ចំណុចខាងជើងខ្លោងទ្វារមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ចម្ងាយប្រមាណជាង៥០០ម៉ែត្រ រថយន្តក៏បានធ្លាក់ចូលប្រទ្បាយទឹកបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ។

លុះព្រឹកឡេីងទេីបមានប្រជាពលរដ្ឋប្រទះឃេីញរយការណ៏មកសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុពិនិត្យឃេីញជនរងគ្រោះស្លាប់ក្នុងរថយន្តតែម្តង។

លោកអធិការបានឲ្យដឹងទៀតថា មកដល់ពេលនេះសាកសពមិនទាន់យកចេញពីក្នុងរថយន្តនៅឡេីយទេ។

​ លោកជា ឆ្លូញ បានបញ្ជាក់ថា មុនពេលកេីតហេតុជនរងគ្រោះបានបើករថយន្តត្រឡប់ពីប្រជុំនៅសាខាកាំកុងត្រូលក្រុងប៉ោយប៉ែតហេីយបើកត្រឡបទៅស្នាក់ការវិញក៍ជួបគ្រោះថ្នាក់តែម្តង៕