ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ហ្វីលីពីនប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ខណៈរញ្ជូយដីកម្រិត ៦.៩ រិកទ័រ វាយប្រហារលើកោះ មីនដាណាវ

ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសេវាកម្មអាកាសធាតុជាតិ ហ្វីលីពីន (The National Weather Service’s Pacific Tsunami Warning System ) បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិដែលអាចនឹងកើតឡើង ខណៈដែលគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៩ រិកទ័រ បានកើតឡើងនៅកោះ មីនដាណាវ (Mindanao) ប្រទេសហ្វីលីពីន ។

អ្នកជំនាញផ្នែកភូគព្ភសាស្ត្រហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានវាយប្រហារលើតំបន់នៃកោះមីនដាណាវហ្វីលីពី ក្នុងរយៈចម្ងាយជាង៣០០គីឡូម៉េែត្រ ដែលប៉ះពាល់ដល់ប្រទេសឥណ្ឌូនេស៊ី ។

ក្រុមអាជ្ញាធរហ្វីលីពីន បានប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលអាចនឹងកើតឡើងនៅពេលខាងមុខ ៕