ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថា ដើម្បីជៀសវាងហានិភ័យ ជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច មុននឹងសម្រេចចិត្តទិញដីឡូត៍ សាធារណជន មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗ មួយចំនួន។
យោងតាមសេចក្តីប្រកាសចុះថ្ងៃទី១៧ ខែកញ្ញានេះ បានប្រកាសថា ការរៀបចំដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩៦០០ ម៉ែត្រការ៉េ មានទីតាំង នៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ជាតំបន់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលជាដីរដ្ឋ មិនអនុញ្ញាតឲ្យកាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ។
ក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា ការចាត់ចែង លក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត នឹងអ្នកជាប់ពាក់ព័ន្ធ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពី ការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សូមអានសេចក្តីប្រកាសដូចខាងក្រោម៖